ព្រះត្រៃបិដក ភាគ ៣២

​ក៏​កំណត់​ដឹងចិត្ត​ពួក​សត្វ​ដទៃ​ ​ពួក​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​ខ្លួន​ ​ចិត្ត​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​។​បេ​។​ ​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ ​ដរាប​នោះ​ដែរ​។​
 [​១៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​រឭក​ឃើញ​នូវ​បុព្វេ​និវាស​ច្រើនប្រការ​ ​គឺ​រឭក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១រយ​ជាតិ​ខ្លះ​ ​១ពាន់​ជាតិ​ខ្លះ​ ​១សែន​ជាតិ​ខ្លះ​ ​ច្រើន​សំ​វដ្ត​កប្ប​ខ្លះ​ ​ច្រើន​វិ​វដ្ត​កប្ប​ខ្លះ​ ​ច្រើន​សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ថា​ ​អាត្មាអញ​ ​កើត​ក្នុង​ទីឯណោះ​ ​មាន​នាម​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​វណ្ណៈ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មាន​អាយុ​កំណត់​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​អំពី​ទីនោះ​ហើយ​ ​ទៅ​កើត​ក្នុង​ទីឯណោះ​ទៀត​ ​ដែល​កើត​ក្នុង​ទីឯណោះ​ ​អាត្មាអញ​ ​មាន​នាម​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​វណ្ណៈ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636849162475162333
ទៅកាន់ទំព័រ៖