ព្រះត្រៃបិដក ភាគ ៣២
អានន្ទ ចូរអ្នកទៅចុះ អ្នកមានកិច្ចច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុ ជាគំរប់២ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើងនឹងចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។ ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នកមានកិច្ចច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុ ជាគំរប់៣ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើងនឹងចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។
[១៨១] គ្រានោះឯង ព្រះមហាកស្សបមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងពេលព្រឹកព្រហាម មានព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ វេលានោះឯង ភិក្ខុនីច្រើនរូប នាំគ្នាចូលទៅរកព្រះមហាកស្សបមានអាយុ
ID: 636849163403525432
ទៅកាន់ទំព័រ៖