ព្រះត្រៃបិដក ភាគ ៣២

​សំគាល់​នូវ​ធម៌​ ​ដែល​ខ្លួន​គប្បី​ពោល​ ​ក្នុង​ទី​ចំពោះមុខ​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​ជា​អ្នកប្រាជ្ញ​អាច​សម្រេច​កិច្ច​ដោយ​បញ្ញា​បាន​ ​ឈ្មួញ​ម្ជុល​ ​គប្បី​សំគាល់​នូវ​ម្ជុល​ដែល​ខ្លួន​ត្រូវលក់​ ​ក្នុង​សំណាក់​នៃ​ជាង​ម្ជុល​ដ៏​ល្អិតល្អ​ ​យ៉ាងណា​ ​ព្រះ​មហាកស្សប​ជា​ម្ចាស់​ ​ក៏​សំគាល់​នូវ​ធម៌​ ​ដែល​ខ្លួន​គប្បី​ពោល​ ​ក្នុង​ទី​ចំពោះមុខនៃ​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​ជា​អ្នកប្រាជ្ញ​អាច​សម្រេច​កិច្ច​ដោយ​បញ្ញា​បាន​ ​យ៉ាងនោះ​ដែរ​។​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​បានឮ​វាចា​របស់​ថុល្ល​តិ​ស្សា​ភិក្ខុនី​ ​ពោល​យ៉ាងនេះ​ហើយ​។​ ​ទើប​ព្រះ​មហាកស្សប​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ខ្ញុំ​ទុកដូចជា​ឈ្មួញ​ម្ជុល​ ​លោក​ទុកដូចជា​ជាង​ម្ជុល​ ​ឬថា​ខ្ញុំ​ទុកដូចជា​ជាង​ម្ជុល​ ​លោក​ទុកដូចជា​ឈ្មួញ​ម្ជុល​វិញ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​សូម​លោក​អត់ទោស​ចុះ​ ​(​ដ្បិត​)​ ​មាតុគ្រាម​ជា​អ្នក​ល្ងង់​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636849163930505574
ទៅកាន់ទំព័រ៖