ព្រះត្រៃបិដក ភាគ ៣២

​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ឬ​។​ ​ម្នាល​អាវុសោ​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​នេះ​ ​ព្រះមានព្រះភាគ​ ​មិនដែល​ព្យាករ​ទេ​។​ ​ម្នាល​អាវុសោ​ ​បើ​ដូច្នោះ​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ឬ​។​ ​ម្នាល​អាវុសោ​ ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​នេះ​ ​ព្រះមានព្រះភាគ​ ​មិនដែល​ព្យាករ​ទេ​។​ ​ម្នាល​អាវុសោ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​ព្រះមានព្រះភាគ​ ​មិនដែល​ព្យាករ​ពាក្យ​នេះ​។​ ​ម្នាល​អាវុសោ​ ​ព្រោះ​ពាក្យ​នេះ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិនជា​ខាងដើម​នៃ​ព្រហ្មចរិយៈ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​រំលត់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រះមានព្រះភាគ​ ​មិនដែល​ព្យាករ​ពាក្យ​នោះ​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636849167549902592
ទៅកាន់ទំព័រ៖