ព្រះត្រៃបិដក ភាគ ៣២
[២១៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២១៨] ម្នាលភិក្ខុទាំងឡាយ កាំរន្ទះធ្លាក់ចំលើបុគ្គលណា។ លាភសក្ការៈ និងសេចក្តីសរសើរ តែងដល់ដោយលំដាប់ ចំពោះសេក្ខបុគ្គល ដែលមិនទាន់បានសម្រេចព្រះអរហត្តផល។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាំរន្ទះ នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៦។
[២១៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
ID: 636849171438845026
ទៅកាន់ទំព័រ៖