ព្រះត្រៃបិដក ភាគ ៣២
មិនមែនសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី១០។
ចប់ នានត្តវគ្គ ទី១។
ឧទ្ទាននៃនានត្តវគ្គនោះគឺ
សំដែងអំពីធាតុ១ អំពីសម្ផ័ស្ស១ អំពីធាតុមានសភាពផ្សេងគ្នា មិនអាស្រ័យនូវផស្សៈមានសភាពផ្សេងគ្នា ជាដើម១ អំពីវេទនាមានសភាពផ្សេងគ្នា អាស្រ័យនូវផស្សៈមានសភាពផ្សេងគ្នា មានពីរលើក នេះហៅថា បញ្ចកៈខាងក្នុង អំពីធាតុ១ អំពីសញ្ញា១ អំពីបរិឡាហៈមានសភាពផ្សេងគ្នា មិនអាស្រ័យនូវបរិយេសនាមានសភាពផ្សេងគ្នា ជាដើម១ អំពីផស្សៈមានពីរលើក នេះហៅថា បញ្ចកៈខាងក្រៅ។
ID: 636849117205363049
ទៅកាន់ទំព័រ៖