ព្រះត្រៃបិដក ភាគ ៣២
ពួកភិក្ខុឯទៀតយកនិសីទនៈ ពួកភិក្ខុឯទៀតយកបំពង់ម្ជុល របស់ភិក្ខុនោះ ដូចគ្នានឹងសត្វស្លាប ដែលត្រូវវេរម្ភវាតបក់ផាត់ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៩។
[២២៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។
[២២៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈគ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវអសក្ការៈ
(១) គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញបុគ្គលពួកខ្លះ ត្រូវគ្រឿងសក្ការៈផង អសក្ការៈផង
(១) មិនមានគ្រឿងសក្ការបូជា។
ID: 636849178676168978
ទៅកាន់ទំព័រ៖