ព្រះត្រៃបិដក ភាគ ៣២

​មានតែ​ចិត្ត​គហបតី១​ ​ហត្ថ​ក​ឧបាសក​អ្នកស្រុក​អា​ឡ​វី១​ ​នុ៎ះ​ជា​ជញ្ជីង​ ​នុ៎ះ​ជាខ្នាត​។​ ​(​ឧបាសិកា​ ​គប្បី​និយាយ​អង្វរ​ថា​)​ ​នែកូន​ ​បើ​ឯង​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​នែកូន​ ​ចូរ​បា​មានគុណ​សម្បត្តិ​ប្រាកដ​ ​ដូចជា​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​តថាគត​ ​មានតែ​សារីបុត្ត​ ​និង​មោគ្គល្លាន​នុ៎ះ​ ​ជា​ជញ្ជីង​ ​នុ៎ះ​ជាខ្នាត​។​ ​(​ឧបាសិកា​ ​គប្បី​និយាយ​អង្វរ​ថា​)​ ​នែកូន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កុំបី​ដិតដល់​កូន​ឯង​ ​ដែល​នៅជា​សេក្ខបុគ្គល​ ​មិនទាន់​បានសម្រេច​ព្រះ​អរហត្តផល​នៅឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​មក​ដិតដល់​ភិក្ខុ​នោះ​ ​ដែល​នៅជា​សេក្ខបុគ្គល​ ​មិនទាន់​បានសម្រេច​ព្រះ​អរហត្តផល​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​នាំឲ្យកើត​សេចក្តី​អន្តរាយ​ ​ដល់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៣​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636849181149390438
ទៅកាន់ទំព័រ៖