ព្រះត្រៃបិដក ភាគ ៣២

​លុះ​កាត់​សាច់​ហើយ​ ​តែង​កាត់​សរសៃ​ ​លុះ​កាត់​សរសៃ​ហើយ​ ​តែង​កាត់​ឆ្អឹង​ ​លុះ​កាត់​ឆ្អឹង​ហើយ​ ​តែង​ចាក់ចុច​ ​ដល់​ខួរ​ក្នុង​ឆ្អឹង​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៩​។​
 [​២៤៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​តថាគត​ ​ពោល​ថា​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​អន្តរាយ​ដល់​ភិក្ខុ​នោះ​ដែរ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​អន្តរាយ​ ​ដល់​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636849182777463558
ទៅកាន់ទំព័រ៖