ព្រះត្រៃបិដក ភាគ ៣២

 ​[​២៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ដើម​ប​បុះ​ ​បញ្ចេញ​ផ្លែម​ក​ដើម្បី​សម្លាប់​ខ្លួន​ ​បញ្ចេញ​ផ្លែម​ក​ដើម្បី​សេចក្តី​វិនាស​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​២៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មេសេះ​អស្សតរ​ ​មានគភ៌​ដើម្បី​សម្លាប់​ខ្លួន​ ​មានគភ៌​ ​ដើម្បី​សេចក្តី​វិនាស​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​
 [​២៥៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​រួចហើយ​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធន៍​ ​ជាលំដាប់​តទៅទៀត​ថា​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636849185700540749
ទៅកាន់ទំព័រ៖