ព្រះត្រៃបិដក ភាគ ៣២
[២៧១] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះរូបផង នឿយណាយចំពោះសំឡេងផង នឿយណាយចំពោះក្លិនផង នឿយណាយចំពោះរសផង នឿយណាយចំពោះផ្សព្វផង នឿយណាយចំពោះធម៌ទាំងឡាយផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។ ចប់សូត្រទី២។
[២៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុវិញ្ញាណ (សេចក្តីដឹងតាមផ្លូវភ្នែក) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ... ជិវ្ហាវិញ្ញាណ... មនោវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ...។
[២៧៣] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏រមែងនឿយណាយចំពោះចក្ខុវិញ្ញាណផង នឿយណាយចំពោះសោតវិញ្ញាណផង នឿយណាយចំពោះឃានវិញ្ញាណផង នឿយណាយចំពោះជិវ្ហាវិញ្ញាណផង នឿយណាយចំពោះកាយវិញ្ញាណផង នឿយណាយចំពោះមនោវិញ្ញាណផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។ ចប់សូត្រទី៣។
ID: 636849188223865075
ទៅកាន់ទំព័រ៖