ព្រះត្រៃបិដក ភាគ ៣២
[២៧៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ទ្រង់ត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផស្ស ជាវេទនា (វេទនាកើតអំពីចក្ខុសម្ផ័ស្ស) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... សោតសម្ផស្ស ជាវេទនា។បេ។ ឃានសម្ផស្ស ជាវេទនា... ជិវ្ហាសម្ផស្ស ជាវេទនា... កាយសម្ផស្ស ជាវេទនា... មនោសម្ផស្ស ជាវេទនា ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ...។
[២៧៧] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយចំពោះចក្ខុសម្ផស្ស ជាវេទនាផង នឿយណាយចំពោះសោតសម្ផស្ស ជាវេទនាផង នឿយណាយចំពោះឃានសម្ផស្ស ជាវេទនាផង នឿយណាយចំពោះជិវ្ហាសម្ផស្ស ជាវេទនាផង នឿយណាយចំពោះកាយសម្ផស្ស ជាវេទនាផង នឿយណាយចំពោះមនោសម្ផស្ស ជាវេទនាផង។បេ។ ចប់សូត្រទី៥។
ID: 636849188682941332
ទៅកាន់ទំព័រ៖