ព្រះត្រៃបិដក ភាគ ៣២

 ​[​២៨៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​វេទនា​.​.​.​ ​សញ្ញា​.​.​.​ ​សង្ខារ​.​.​.​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​ជា​របស់​អាត្មាអញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ដែរ​ឬ​។​ ​ហេតុ​នុ៎ះ​ ​មិន​គួរ​ទេ​ ​ព្រះអង្គ​។​
 [​២៨៧​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ចំពោះ​រូប​ផង​ ​នឿយណាយ​ចំពោះ​វេទនា​ផង​ ​នឿយណាយ​ចំពោះ​សញ្ញា​ផង​ ​នឿយណាយ​ចំពោះ​សង្ខារ​ទាំងឡាយ​ផង​ ​នឿយណាយ​ចំពោះ​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ធុញទ្រាន់​ ​ព្រោះ​ការ​ធុញទ្រាន់​ ​ទើប​ចិត្ត​រួច​ស្រឡះ​។​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ក៏​កើតមាន​ថា​ ​ចិត្ត​អាត្មាអញ​ ​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636849189728711147
ទៅកាន់ទំព័រ៖