ព្រះត្រៃបិដក ភាគ ៣២

 ​[​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កាម​វិតក្កៈ​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ ​ព្យាបាទ​វិតក្កៈ​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ ​វិហឹសា​វិតក្កៈ​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ទេ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាម​សញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​កាម​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមធាតុ​ ​កាម​សង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​កាម​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាម​សញ្ញា​ ​កាមច្ឆន្ទៈ​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​កាម​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាម​សង្កប្បៈ​ ​កាមបរិឡាហៈ​ ​(​សេចក្តី​ក្រហល់ក្រហាយ​ក្នុង​កាម​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមច្ឆន្ទៈ​ ​កាម​បរិ​យេ​សនា​ ​(​ការស្វែងរក​កាម​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមបរិឡាហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​កាល​ស្វែងរក​នូវ​កាម​បរិ​យេ​សនា​ ​រមែង​ប្រតិបត្តិ​ខុស​ ​ដោយ​ឋាន​ទាំង៣គឺ​ ​កាយ​ ​វាចា​ ​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាបាទ​សញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​ព្យាបាទ​)​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ព្យាបាទ​ធាតុ​ ​ព្យាបាទ​សង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​ការព្យាបាទ​)​.​.​.​ ​ព្យា​បាទ​ច្ឆ​ន្ទៈ​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​ការព្យាបាទ​)​.​.​.​ ​ព្យាបាទ​បរិឡាហៈ​ ​(​សេចក្តី​ក្រហល់ក្រហាយ​ព្រោះ​ការព្យាបាទ​)​.​.​.​ ​ព្យា​បាទ​បរិ​យេ​សនា​ ​(​ការស្វែងរក​ព្យាបាទ​)​។​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636849118120555395
ទៅកាន់ទំព័រ៖