ព្រះត្រៃបិដក ភាគ ៣២

 ​[​៣០០​]​ ​ព្រះ​សាស្តា​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​ព្រះ​រាហុល​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​រាហុល​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​មិន​មាន​អហង្ការ​ ​មមង្ការ​ ​និង​មា​នា​នុ​ស័យ​ ​ក្នុង​កាយ​ ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង​។​
 [​៣០១​]​ ​ម្នាល​រាហុល​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​រូប​ណា​ ​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​មាន​ក្នុង​ទី​ជិត​ក្តី​ ​រូប​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​ជា​រូប​ ​បុគ្គល​រមែង​ឃើញ​រូប​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​វេទនា​ណា​នីមួយ​.​.​.​ ​សញ្ញា​ណា​នីមួយ​.​.​.​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​.​.​.​ ​វិញ្ញាណ​ណា​នីមួយ​.​.​.​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636849191412747468
ទៅកាន់ទំព័រ៖