ព្រះត្រៃបិដក ភាគ ៣២

 ​[​៣០៣​]​ ​ម្នាល​រាហុល​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​រូប​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​មាន​ក្នុង​ទី​ជិត​ក្តី​ ​រូប​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​ជា​រូប​ ​អរិយសាវ័ក​ ​ឃើញ​នូវ​រូប​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះហើយ​ ​ទើបបាន​រួច​ស្រឡះ​ ​ចាក​កិលេស​ ​ព្រោះ​មិន​មាន​សេចក្តី​ប្រកាន់​។​ ​
 ​(​បណ្ឌិត​គប្បី​ធ្វើ​ខន្ធ​ទាំង៥​ ​ឲ្យ​ដូចគ្នា​)
 វេទនា​ណា​នីមួយ​.​.​.​ ​សញ្ញា​ណា​នីមួយ​.​.​.​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​.​.​.​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​វិញ្ញាណ​ណា​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នោះ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636849192034923055
ទៅកាន់ទំព័រ៖