ព្រះត្រៃបិដក ភាគ ៣២

 ​[​៣១៥​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​សូ​ចិ​លោម​បុរស​ ​គឺ​បុរស​មាន​រោម​ដូច​ដែក​ស្រួច​ ​កំពុង​អណ្តែត​លើ​អាកាស​ ​ដែក​ស្រួច​ទាំងនោះ​ ​របស់​បុរស​នោះ​ ​អណ្តែត​ធ្លា​ក់ៗ​ ​មក​ត្រូវ​កាយ​របស់​បុរស​នោះ​វិញ​ ​បុរស​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​ជា​អ្នក​បរ​គោ​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៨​។​
 [​៣១៦​]​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីឯណោះ​ ​កាលដែល​ខ្ញុំ​ចុះ​មក​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​សូ​ចិ​លោម​បុរស​ ​គឺ​បុរស​មាន​រោម​ដូច​ដែក​ស្រួច​ ​កំពុង​អណ្តែត​ទៅលើ​អាកាស​ ​ដែក​ស្រួច​ទាំងនោះ​ ​របស់​បុរស​នោះ​ ​ក៏​ដោត​ចូល​ទៅ​ក្នុង​ក្បាល​ ​ធ្លាយ​ចេញ​មក​តាម​មាត់​ ​ដោត​ចូល​ទៅ​ក្នុង​មាត់​ ​ធ្លាយ​ចេញ​មក​តាម​ទ្រូង​ ​ដោត​ចូល​ទៅ​ក្នុង​ទ្រូង​ ​ធ្លាយ​ចេញ​មក​តាម​ពោះ​ ​ដោត​ចូល​ទៅ​ក្នុង​ពោះ​ ​ធ្លាយ​ចេញ​មក​តាម​ភ្លៅ​ ​ដោត​ចូល​ទៅ​ក្នុង​ភ្លៅ​ ​ធ្លាយ​ចេញ​មក​តាម​ស្មង​ ​ដោត​ចូល​ទៅ​ក្នុង​ស្មង​ ​ធ្លាយ​ចេញ​មក​តាម​បាតជើង​ ​បុរស​នោះ​ ​ក៏​ចេះតែ​ស្រែកថ្ងូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​នុ៎ះ​ ​ជា​អ្នក​ចាក់ដោត​ ​ញុះញង់​គេ​ ​(​ពីដើម​)​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​។​ ​ចប់​សូត្រ​ទី៩​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636849194284671733
ទៅកាន់ទំព័រ៖