ព្រះត្រៃបិដក ភាគ ៣២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​អាស្រ័យ​នៅ​ដោយ​ស្មៅ​ ​និង​ឈើ​ ​មុខ​ជា​ដល់​នូវ​សេចក្តី​មិន​ចំរើន​ ​និង​ការ​វិនាស​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ ​មិន​ឲ្យ​ដល់​នូវ​ការ​មិន​មាន​នូវ​អកុសល​សញ្ញា​ ​ដែល​កើតឡើង​ ​មិន​រាបសា​ ​យ៉ាង​ឆាប់​ទេ​ ​សមណព្រាហ្មណ៍​នោះ​ ​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​តានតឹង​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងនាយ​អំពី​មរណៈ​ទៅ​ ​ទុគ្គតិ​រមែង​ប្រាកដ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​
 [​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេ​ក្ខម្ម​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​ការ​ចេញ​ចាក​កាម​)​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ទេ​ ​អព្យាបាទ​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ​)​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ទេ​ ​អវិហឹសា​វិតក្កៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​ការ​មិន​បៀតបៀន​)​ ​ប្រកបដោយ​ហេតុ​ ​ទើប​កើតឡើង​ ​មិនមែន​ជា​មិន​មានហេតុ​ទេ​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636849118559300489
ទៅកាន់ទំព័រ៖