ព្រះត្រៃបិដក ភាគ ៣២
ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគត ធ្លាប់បានឃើញមកពីមុនដែរ។ តែថា តថាគត មិនទាន់បានព្យាករ បើតថាគតព្យាករហេតុនោះទៅ ជនទាំងឡាយដទៃមិនជឿតថាគត ពួកជនណាមិនជឿតថាគត ហេតុដែលមិនជឿនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ជនទាំងនោះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ (ពីដើម) ជាសាមណេរីលាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ ដោយវិបាកនៃកម្មនោះ សាមណេរីនោះ ក៏ឆេះនៅក្នុងនរក អស់ឆ្នាំទាំងឡាយដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំដ៏ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបត្រឡប់បាននូវអត្តភាពបែបនេះ។ ចប់សូត្រទី១១។
ចប់ បារទារិកវគ្គ ទី២។
ID: 636849196817836622
ទៅកាន់ទំព័រ៖