ព្រះត្រៃបិដក ភាគ ៣២
[៣៤៣] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ ពួកស្តេចលិច្ឆវី មានអង្កត់ឧសជាខ្នើយ គឺថា យកអង្កត់ឧស ពកឈើគគីរ ធ្វើជាខ្នើយរងព្រះសីរ និងព្រះបាទ ជាអ្នកមិនប្រមាទ មានសេចក្តីព្យាយាម ក្នុងការចូលទៅជិត (អាចារ្យ) ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជាអនាគតទៅ ពួកស្តេចលិច្ឆវី ជាសុខុមាលជាតិ មានផ្ទៃព្រះហស្ត និងព្រះបាទដ៏ទន់ ក្សត្រទាំងនោះ នឹងសម្រេចសេយ្យាលើក្រឡាបន្ទំដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃរះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ក៏បាននូវចន្លោះ បាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះ។
[៣៤៤] ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ភិក្ខុទាំងឡាយ មានអង្កត់ឧសជាខ្នើយ ជាអ្នកមិនប្រមាទ មានកិរិយាញុំាងកិលេសឲ្យក្តៅ ក្នុងការធ្វើសេចក្តីព្យាយាម មារចិត្តបាប ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃភិក្ខុទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជាអនាគតទៅ ភិក្ខុទាំងឡាយ ជាសុខុមាលជាតិ មានផ្ទៃដៃ និងជើងដ៏ទន់ ភិក្ខុទាំងនោះ សម្រេចនូវការដេកលើដំណេកដ៏ទន់ មានខ្នើយដ៏ក្រាស់
ID: 636849199753084508
ទៅកាន់ទំព័រ៖