ព្រះត្រៃបិដក ភាគ ៣២
ម្នាលអាវុសោ ខ្ញុំមិនបានចូលទៅគាល់ព្រះមានព្រះភាគ ដោយឫទ្ធិទេ ចំណែកព្រះមានព្រះភាគ ក៏ពុំបានមករកខ្ញុំដោយឫទ្ធិដែរ តែថា ព្រះមានព្រះភាគ ព្រះអង្គមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុរបស់ខ្ញុំ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ ខ្ញុំមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុ របស់ព្រះមានព្រះភាគ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹងព្រះមានព្រះភាគ ដោយប្រការដូចម្តេចទៅ។
[៣៦១] ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលពោលថា (ភិក្ខុ) មានព្យាយាមប្រារព្ធហើយ មានព្យាយាមប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុមានព្យាយាមប្រារព្ធហើយ តើដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលខ្ញុំក្រាបបង្គំទូលសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងខ្ញុំ ដូច្នេះថា ម្នាលមោគ្គល្លាន
ID: 636849203733162156
ទៅកាន់ទំព័រ៖