ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៦៩​]​ ​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើញ​ ​នូវ​ព្រះ​សុជាត​មាន​អាយុ​ ​កំពុង​មក​អំពី​ចម្ងាយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​នេះ​ ​ល្អ​ដោយហេតុ​ពីរ​យ៉ាងគឺ​ ​កុលបុត្ត​មាន​រូបល្អ​ ​គួរឲ្យ​ពិតពិល​រមិលមើល​ ​ជាទី​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ក្រៃលែង១​ ​ពួក​កុលបុត្ត​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ១​។​
 [​៣៧០​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​។​បេ​។​ ​ព្រះ​សាស្តា​ត្រាស់​ថា​
​ភិក្ខុ​នេះ​មានចិត្ត​ត្រង់​ ​ប្រាសចាក​កិលេស​ហើយ​ ​មិន​ប្រកប​ ​(​ដោយ​កិលេស​)​ ​មានទុក្ខ​រលត់​ហើយ​ ​ព្រោះ​មិនបាន​ប្រកាន់​ ​ទើប​ឈ្មោះថា​ល្អ​ពិត​ ​ទ្រទ្រង់នូវ​អត្តភាព​ជាទីបំផុត​ ​បាន​ឈ្នះ​នូវ​មារ​ ​ព្រមទាំង​ពាហនៈ​ហើយ​។​ ​ចប់​សូត្រ​ទី៥​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636849205715625546
ទៅកាន់ទំព័រ៖