ព្រះត្រៃបិដក ភាគ ៣២

 ​[​៣៨០​]​ ​សម័យ​ខាងក្រោយ​មក​ ​ទើប​ព្រះ​នន្ទ​មាន​អាយុ​ ​ជា​អ្នក​ប្រព្រឹត្ត​អារញ្ញិក​ធុតង្គ​ ​បិណ្ឌ​បា​តិក​ធុតង្គ​ ​បង្សុកូលិ​ក​ធុតង្គ​ ​មិន​ប្រាថ្នា​ក្នុង​កាម​ទាំងឡាយ​។​ ​ចប់​សូត្រ​ទី៨​។​
 [​៣៨១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​តិស្សៈ​មាន​អាយុ​ ​ជា​បុត្ត​នៃ​ព្រះ​បិតុច្ឆា​ ​(​កូន​ម្តាយមីង​ខាង​បិតា​)​ ​នៃ​ព្រះមានព្រះភាគ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ក៏​កើតទុក្ខ​ទោមនស្ស​ ​យំ​សម្រក់​ទឹកភ្នែក​បណ្តើរ​។​
 [​៣៨២​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សួរ​ព្រះ​តិស្សៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​តិស្សៈ​ ​ហេតុអ្វីបានជា​អ្នក​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​កើតទុក្ខ​ទោមនស្ស​ ​យំ​សម្រក់​ទឹកភ្នែក​ដូច្នេះ​។​ ​ព្រះ​តិស្សៈ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដ្បិត​ភិក្ខុ​ទាំងឡាយ​ ​ជុំវិញ​ខ្ញុំ​ព្រះអង្គ​ ​បាន​ចាក់ដោត​ដោយ​ជន្លួញ​ ​គឺ​សំដី​។​ ​ម្នាល​តិស្សៈ​ ​តាមពិត​ ​អ្នកឯង​ ​ជា​អ្នក​ស្តីថា​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636849207399351850
ទៅកាន់ទំព័រ៖