ព្រះត្រៃបិដក ភាគ ៣២
ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុនោះ កំពុងដើរមក មានសម្បុរស រាងតូចស្តើង មានច្រមុះកោង ឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុនោះមិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុនោះ ក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ។
[៣៩២] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
ពួកជនណា ដែលចាំនូវគោត្របាន បណ្តាពួកជននោះ ក្សត្រប្រសើរវិសេសក្នុងពពួកសត្វ បុគ្គលណា បរិបូណ៌ដោយវិជ្ជា និងចរណៈ បុគ្គលនោះ ប្រសើរវិសេសក្នុងទេវតា
ID: 636849208982562404
ទៅកាន់ទំព័រ៖