ព្រះត្រៃបិដក ភាគ ៣២

 ​[​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​សម្ផ័​ស្ស​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចក្ខុ​ធាតុ​ ​ព្រោះ​អាស្រ័យ​សោត​ធាតុ​.​.​.​ ​ព្រោះ​អាស្រ័យ​ឃាន​ធាតុ​.​.​.​ ​ព្រោះ​អាស្រ័យ​ជិវ្ហា​ធាតុ​.​.​.​ ​ព្រោះ​អាស្រ័យ​កាយ​ធាតុ​.​.​.​ ​មនោ​សម្ផ័​ស្ស​កើតឡើង​ ​ព្រោះ​អាស្រ័យ​មនោ​ធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​យ៉ាងនេះ​ឯង​។​ ​ចប់​សូត្រ​ទី២​។​ ​
 [​៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​ចក្ខុ​ធាតុ​។​បេ​។​ ​មនោ​ធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធាតុ​មាន​សភាព​ផ្សេងគ្នា​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636849113467909279
ទៅកាន់ទំព័រ៖