ព្រះត្រៃបិដក ភាគ ៣២

​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​នឹង​ត្រូវគ្នា​ ​នឹង​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​នឹង​ត្រូវគ្នា​ ​នឹង​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​បច្ចុប្បន្ន​កាល​នេះ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ ​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​។​ ​ចប់​សូត្រ​ទី៥​។​
 [​៣៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​.​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​អតីតកាល​ ​សត្វ​ទាំងឡាយ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636849120936826476
ទៅកាន់ទំព័រ៖