ព្រះត្រៃបិដក ភាគ ៣២

​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​តែង​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ថោកទាប​ ​យ៉ាងនោះ​ឯង​។​
 [​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​អតីតកាល​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​អនាគតកាល​ ​សត្វ​ទាំងឡាយ​ ​នឹង​ត្រូវគ្នា​ ​នឹង​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​នឹង​ត្រូវគ្នា​ ​នឹង​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​ក្នុង​បច្ចុប្បន្ន​កាល​នេះ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​ ​តែង​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មាន​អធ្យាស្រ័យ​ល្អ​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636849121368461164
ទៅកាន់ទំព័រ៖