ព្រះត្រៃបិដក ភាគ ៣២

​ព្រៃ​គឺ​កិលេស​ដុះឡើង​ ​ព្រោះ​ការ​ច្រឡូកច្រឡំ​ ​ព្រៃ​គឺ​កិលេស​ដាច់​ទៅ​ ​ព្រោះ​ការ​មិន​ច្រឡូកច្រឡំ​ ​បុគ្គល​ឡើង​ឈើ​ទាប​ ​មុខ​ជា​លិច​ចុះ​ក្នុង​អន្លង់​ធំ​ ​យ៉ាងណាមិញ​ ​បុគ្គល​អាស្រ័យ​នឹង​ជន​ខ្ជិលច្រអូស​ ​ទោះបី​ចិញ្ចឹមជីវិត​ដោយ​ស្រួល​ ​ក៏​រមែង​លិច​ចុះទៅ​ ​យ៉ាងនោះ​ឯង​ ​ហេតុ​ដូច្នោះ​ ​បុគ្គល​គប្បី​វៀរ​ស្រឡះ​ចាក​បុគ្គល​ខ្ជិលច្រអូស​ ​មាន​សេចក្តី​ព្យាយាម​ថោកទាប​នោះ​ចេញ​ ​គប្បី​នៅជា​មួយ​នឹង​ជន​ជា​បណ្ឌិត​ ​អ្នក​ស្ងប់ស្ងាត់​ ​អ្នក​ប្រសើរ​ ​អ្នកមាន​ចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​អ្នកមាន​ឈាន​ ​អ្នក​ផ្តើម​ព្យាយាម​ជានិច្ច​។​ ​ចប់​សូត្រ​ទី៦​។​

 [​៤១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ ​គឺ​ពួក​ជន​មិន​មាន​សទ្ធា​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មិន​មាន​សទ្ធា​ ​ពួក​ជន​មិន​ខ្មាសបាប​ ​ត្រូវគ្នា​ ​សមគ្នា​ ​ជាមួយនឹង​ពួក​ជន​មិន​ខ្មាសបាប​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636849121857259122
ទៅកាន់ទំព័រ៖