ព្រះត្រៃបិដក ភាគ ៣២

 ​[​៦០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​៦១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​ដោយ​ធាតុ​ជា​ប្រាកដ​ ​ពួក​សត្វ​អ្នកសម្លាប់​សត្វ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​អ្នកសម្លាប់​សត្វ​ ​ពួក​សត្វ​អ្នក​លួច​ទ្រព្យ​គេ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​អ្នក​លួច​ទ្រព្យ​គេ​ ​ពួក​សត្វ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​ពួក​សត្វ​និយាយ​ពាក្យ​កុហក​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​និយាយ​ពាក្យ​កុហក​ ​ពួក​សត្វ​ដែល​ប្រកបដោយ​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​និង​មេរ័យ​ ​ត្រូវគ្នា​ ​សមគ្នា​ ​នឹង​ពួក​សត្វ​ដែល​ប្រកបដោយ​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​និង​មេរ័យ​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636849125897990239
ទៅកាន់ទំព័រ៖