ព្រះត្រៃបិដក ភាគ ៣២
កុហក... វៀរចាកការនិយាយពាក្យញុះញង់... វៀរចាកការនិយាយពាក្យទ្រគោះ... ពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍ ពួកសត្វមិនមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តមិនព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានចិត្តមិនព្យាបាទ ពួកសត្វជាសម្មាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វជាសម្មាទិដ្ឋិ។ ចប់សូត្រទី៥។
[៦៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វមានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានទិដ្ឋិខុស ពួកសត្វមានសេចក្តីត្រិះរិះខុស... មានវាចាខុស... មានការងារខុស... មានការចិញ្ចឹមជីវិតខុស... មានព្យាយាមខុស... មានសតិខុស... មានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានសមាធិខុស។
ID: 636849126764969827
ទៅកាន់ទំព័រ៖