ព្រះត្រៃបិដក ភាគ ៣២
[៧៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវអានិសង្សនៃបឋវីធាតុ ក៏បានដឹងនូវអានិសង្សនៃបឋវីធាតុ អានិសង្សនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវទោសនៃបឋវីធាតុ ក៏បានដឹងនូវទោសរបស់បឋវីធាតុ ទោសនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរក នូវការរលាស់ចេញបឋវីធាតុ ក៏បានដឹងនូវការរលាស់ចេញបឋវីធាតុ ការរលាស់ចេញបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវអានិសង្សនៃអាបោធាតុ។បេ។ នៃតេជោធាតុ... នៃវាយោធាតុ ក៏បានដឹងនូវអានិសង្សនៃវាយោធាតុ អានិសង្សនៃវាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវទោសរបស់វាយោធាតុ ក៏បានដឹងនូវទោសរបស់វាយោធាតុ ទោសរបស់វាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត
ID: 636849128266435706
ទៅកាន់ទំព័រ៖