ព្រះត្រៃបិដក ភាគ ៣២

​គប្បី​ដល់​នូវ​ការ​អស់​ទៅ​ ​ផុត​ទៅ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​ ​គឺទី​បំផុត​ខាងដើម​ ​របស់​សត្វ​ទាំងឡាយ​ ​ដែល​មាន​អវិជ្ជា​ជារ​នាំង​ ​មាន​តណ្ហា​ជា​ចំណង​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​មិន​ប្រាកដ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ទុក្ខ​ ​សេចក្តី​ព្រួយ​ ​សេចក្តី​វិនាស​ ​ដែល​សត្វ​ទាំងនោះ​បាន​ទទួល​ហើយ​ ​អស់​កាល​ជា​អង្វែង​យ៉ាងនេះ​ឯង​ ​ព្រៃខ្មោច​ក៏​ចម្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គួរ​នឿយណាយ​ ​គួរ​ធុញទ្រាន់​ ​គួរ​ជិនឆ្អន់​ ​ក្នុង​សង្ខារ​ទាំងពួង​។​ ​ចប់​សូត្រ​ទី២​។​
 [​៩៣​]​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​គឺ​ត្រង់​ដែល​អ្នក​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​កន្ទក់កន្ទេញ​ ​ទួញ​ ​យំ​ ​ព្រោះ​ជួបប្រទះ​នឹង​របស់​ដែល​មិន​គាប់ចិត្ត​ ​ព្រាត់ប្រាស​ចាក​របស់​ដែល​គាប់ចិត្ត​ ​ដោយ​កាល​អង្វែង​នេះ​ ​ទឹកភ្នែក​ដែល​ហូរ​ស្រក់​ ​ហើយនិង​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​តើ​បណ្តា​ទឹក​ទាំងពីរ​នោះ​ ​ទឹក​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​យល់​ច្បាស់​នូវ​ធម៌​ ​តាមដែល​ព្រះមានព្រះភាគ​ ​សំដែង​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636849132048972055
ទៅកាន់ទំព័រ៖