ព្រះត្រៃបិដក ភាគ ៣២
[១០២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសាវ័ក៤រូប ក្នុងសាសនានេះ មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ បើសាវ័កទាំងនោះ រឭកបានមួយសែនកប្ប ម្នាក់ៗ រាល់ៗថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ សាវ័កទាំងនោះ ក៏មិនអាចនឹងរឭកកប្បឲ្យអស់បានឡើយ។ គ្រានោះឯង សាវ័កទាំង៤របស់តថាគត មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ កន្លងទៅមួយរយឆ្នាំ ម្នាក់ៗ នឹងធ្វើមរណកាលទៅ។ ម្នាលភិក្ខុទាំងឡាយ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនយ៉ាងនេះឯង កប្បទាំងនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រ ទី៧។
ID: 636849133817953234
ទៅកាន់ទំព័រ៖