ព្រះត្រៃបិដក ភាគ ៣២
[១១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន... ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គលណា ដែលដល់នូវសេចក្តីសុខ ដល់នូវសេចក្តីសប្បាយ អ្នកទាំងឡាយ នឹងដល់នូវសេចក្តីចូលចិត្តក្នុងបុគ្គលនុ៎ះថា រូបបែបនេះ យើងទាំងឡាយ ធ្លាប់ភប់ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម មិនប្រាកដឡើយ។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី២។
[១១៣] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ... គ្រានោះឯង បាវេយ្យកភិក្ខុ
(១) ប្រមាណ៣០រូប ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គទាំងអស់ តែនៅមានសំយោជនធម៌ទាំងអស់គ្នា នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។
(១) ភិក្ខុនៅក្នុងប្រទេសបាវា។
ID: 636849135897452175
ទៅកាន់ទំព័រ៖