ព្រះត្រៃបិដក ភាគ ៣៣
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
បញ្ចមភាគ
សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។
ខន្ធសំយុត្ត
មូលបណ្ណាសកៈ នកុលបិតវគ្គ
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងដែនភគ្គៈ។បេ។ គ្រានោះឯង គហបតី ឈ្មោះ នកុលបិតា (ជាបិតារបស់កុមារឈ្មោះនកុលៈ) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជរាហើយ
ID: 636849823657599805
ទៅកាន់ទំព័រ៖