ព្រះត្រៃបិដក ភាគ ៣៣

​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​សញ្ញា​ខ្លះ​ ​មិនឃើញ​នូវ​សញ្ញា​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​សញ្ញា​ខ្លះ​ ​មិន​ប្រកាន់​ថា​ ​សញ្ញា​ ​គឺ​អញ​ ​សញ្ញា​របស់​អាត្មាអញ​ទេ​។​ ​កាល​បុគ្គល​នោះ​ ​មិន​ប្រកាន់​ថា​ ​សញ្ញា​ ​គឺ​អញ​ ​សញ្ញា​របស់​អាត្មាអញ​ទេ​ ​លុះ​សញ្ញា​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​មិនកើត​ឡើង​ ​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​សញ្ញា​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ឡើ់យ​។​ ​មិន​ពិចារណា​ឃើញ​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​សង្ខារ​ខ្លះ​ ​មិនឃើញ​នូវ​សង្ខារ​ទាំងឡាយ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​សង្ខារ​ទាំងឡាយ​ខ្លះ​ ​មិន​ប្រកាន់​ថា​ ​សង្ខារ​ទាំងឡាយ​ ​គឺ​អញ​ ​សង្ខារ​ទាំងឡាយ​របស់​អាត្មាអញ​ទេ​។​ ​កាល​បុគ្គល​នោះ​ ​មិន​ប្រកាន់​ថា​ ​សង្ខារ​ទាំងឡាយ​ ​គឺ​អញ​ ​សង្ខារ​ទាំងឡាយ​ ​របស់​អាត្មាអញ​ទេ​ ​លុះ​សង្ខារ​ទាំងនោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​មិនកើត​ឡើង​ ​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​សង្ខារ​ទាំងឡាយ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ឡើ់យ​។​ ​មិន​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ​ ​មិនឃើញ​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​ ​មិនបាន​ប្រកាន់​ថា​ ​វិញ្ញាណ​ ​គឺ​អញ​ ​វិញ្ញាណ​របស់​អាត្មាអញ​ទេ​។​ ​កាល​បុគ្គល​នោះ​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636849825480774085
ទៅកាន់ទំព័រ៖