ព្រះត្រៃបិដក ភាគ ៣៣

​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ចេញ​បាន​ ​កាលបើ​ភិក្ខុ​នោះ​ ​លះបង់​សេចក្តី​សោក​ ​ជាដើម​ទាំងនោះ​ចេញ​ហើយ​ ​រមែង​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ហើយ​ ​រមែង​នៅជា​សុខ​ ​ភិក្ខុ​អ្នកមាន​ធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ ​ហៅថា​ ​អ្នក​រំលត់​កិលេស​ ​ដោយ​អង្គ​នៃ​វិបស្សនា​នោះ​ៗ​។​ ​
 [​៨៩​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​បដិបទា​ ​ជា​ដំណើរ​កើតឡើង​ ​នៃ​សក្កា​យ​ផង​ ​នូវ​បដិបទា​ ​ជា​ដំណើរ​រលត់​នៃ​សក្កា​យ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ៗ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បដិបទា​ ​ជា​ដំណើរ​កើតឡើង​ ​នៃ​សក្កា​យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ​ ​មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌​ ​មិនបាន​សិក្សា​ក្នុង​អរិយធម៌​ ​មិនបាន​ឃើញ​ពួកសប្បុរស​ ​មិន​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌​ ​មិនបាន​សិក្សា​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​ពិចារណា​ឃើញ​ ​នូវ​រូប​ ​ថា​ ​ជា​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​ឃើញ​នូវ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​ ​ឃើញ​នូវ​វេទនា​ ​ថា​ជា​ខ្លួន​។​បេ​។​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636849845310198263
ទៅកាន់ទំព័រ៖