ព្រះត្រៃបិដក ភាគ ៣៣
ឃើញនូវសញ្ញា។ ឃើញនូវសង្ខារ។ ពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរកើតឡើង នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ការយល់ឃើញ ជាដំណើរនាំឲ្យកើតឡើងនៃទុក្ខ នេះជាសេចក្តីអធិប្បាយ ក្នុងធម៌នុ៎ះ ដោយប្រការដូច្នេះឯង។
[៩០] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើររលត់នៃសក្កាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃក្នុងអរិយធម៌ បានសិក្សាដោយល្អ ក្នុងអរិយធម៌ បានឃើញពួកសប្បុរស ឈ្លាសវៃ ក្នុងសប្បុរិសធម៌ បានសិក្សាដោយល្អ ក្នុងសប្បុរិសធម៌ រមែងមិនពិចារណាឃើញនូវរូប ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានរូបខ្លះ មិនឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ មិនឃើញនូវវេទនា ថាជាខ្លួន។ មិនឃើញនូវសញ្ញា។ មិនឃើញនូវសង្ខារ។ មិនពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួនខ្លះ មិនឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញ
ID: 636849845513389885
ទៅកាន់ទំព័រ៖