ព្រះត្រៃបិដក ភាគ ៣៣

​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បដិបទា​ ​ជា​ដំណើរ​រលត់​ ​នៃ​សក្កា​យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​ការយល់ឃើញ​ ​ជា​ដំណើរ​នាំឲ្យ​រលត់​នៃ​ទុក្ខ​ ​នេះ​ជា​សេចក្តី​អធិប្បាយ​ ​ក្នុង​ធម៌​នុ៎ះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 ​[​៩១​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ ​មិនមែន​ជា​របស់​ខ្លួន​ទេ​ ​របស់​ណា​ ​មិនមែន​ជា​របស់​ខ្លួន​ ​របស់​នោះ​ ​គួរ​យល់ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​កាលបើ​យល់ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​នូវ​របស់​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​រមែង​នឿយណាយ​ ​រមែង​រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​វេទនា​ ​មិន​ទៀង​។​ ​សញ្ញា​។​ ​សង្ខារ​។​ ​វិញ្ញាណ​ ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ ​មិនមែន​ជា​របស់​ខ្លួន​ទេ​ ​របស់​ណា​ ​មិនមែន​ជា​របស់​ខ្លួន​ ​របស់​នោះ​ ​គួរ​យល់ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636849845713081307
ទៅកាន់ទំព័រ៖