ព្រះត្រៃបិដក ភាគ ៣៣

 [​៩៣​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​មិនមែន​ជា​របស់​ខ្លួន​ទេ​ ​របស់​ណា​ ​មិនមែន​ជា​របស់​ខ្លួន​ ​របស់​នោះ​ ​គួរ​យល់ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​វេទនា​មិន​ទៀង​។​ ​សញ្ញា​មិន​ទៀង​។​ ​សង្ខារ​មិន​ទៀង​។​ ​វិញ្ញាណ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​មិនមែន​ជា​របស់​ខ្លួន​ ​របស់​ណា​ ​មិនមែន​ជា​របស់​ខ្លួន​ ​របស់​នោះ​ ​គួរ​យល់ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​កាលបើ​យល់ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​នូវ​របស់​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​(​១​)​ ​រមែង​មិន​មាន​ ​កាលបើ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​មិន​មាន​ហើយ​ ​អ​បរ​ន្តានុ​ទិដ្ឋិ​(​២​)​ ​ក៏​មិន​មាន​ ​កាលបើ​អ​បរ​ន្តានុ​ទិដ្ឋិ​មិន​មាន​ហើយ​ ​ការ​ស្ទាបអង្អែល​ ​ដោយ​កំឡាំង​ទិដ្ឋិ​ ​ក៏​មិន​មាន​។​ ​កាលបើ​ការ​ស្ទាបអង្អែល​ ​ដោយ​កំឡាំង​ទិដ្ឋិ​ ​មិន​មាន​ហើយ​ ​ចិត្ត​ក៏​រមែង​នឿយណាយ​ ​ក្នុង​រូប​ ​ក្នុង​វេទនា​
​(​១​)​ ​ប្រែថា​ ​ការយល់ឃើញ​នូវ​ខន្ធ​ ​ក្នុង​អតីតកាល​ ​ទិដ្ឋិ​នេះ​ ​មាន១៨​។​ ​(​២​)​ ​ប្រែថា​ ​ការយល់ឃើញ​នូវ​ខន្ធ​ ​ក្នុង​អនាគតកាល​ ​ទិដ្ឋិ​នេះ​ ​មាន៤៤​។​ ​ទិដ្ឋិ​ ​ទាំង២យ៉ាងនេះ​ ​ចូរ​មើលក្នុង​ព្រហ្ម​ជាល​សូត្រ​ ​ទីឃនិកាយ​ ​សីលក្ខន្ធ​វគ្គ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636849846594651730
ទៅកាន់ទំព័រ៖