ព្រះត្រៃបិដក ភាគ ៣៣
ក្នុងសញ្ញា ក្នុងសង្ខារ ក្នុងវិញ្ញាណ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ព្រោះហេតុតែរួចស្រឡះ ចាកអាសវៈ ចិត្តក៏តាំងនៅនឹង ព្រោះហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិនតក់ស្លុត បុគ្គលដែលមិនតក់ស្លុត រមែងរំលត់កិលេស ចំពោះខ្លួនឯង។ បុគ្គលនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៩៤] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ កាលយល់ឃើញ តែងយល់ឃើញ នូវខ្លួនជាច្រើនប្រការ សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ រមែងយល់ឃើញ នូវឧបាទានក្ខន្ធ ទាំង៥ ឬបណ្តាឧបាទានក្ខន្ធ ទាំង៥នុ៎ះ ឧបាទានក្ខន្ធណាមួយ។ ចុះឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ។បេ។ មិនបានសិក្សា ក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ ឃើញនូវខ្លួន ថាមានរូបខ្លះ ឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ
ID: 636849846871127543
ទៅកាន់ទំព័រ៖