ព្រះត្រៃបិដក ភាគ ៣៣

ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​។​ ​ពិចារណា​ឃើញ​ ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​ឃើញ​នូវ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​។​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​ការយល់ឃើញ​ ​(​ដោយ​ទិដ្ឋិ​)​ ​មួយទៀត​ ​បុគ្គល​នោះ​ ​រមែង​បាន​នូវ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​ ​មាន​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​នោះ​ ​បាន​នូវ​សេចក្តី​ប្រកាន់​ថា​ ​អាត្មាអញ​ ​មាន​ ​ដូច្នេះហើយ​ ​បន្ទាប់​អំពី​នោះ​មក​ ​ឥន្ទ្រិយ​ ​ទាំង៥​ ​គឺ​ ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​ឃា​និ​ន្ទ្រិយ១​ ​ជិវ្ហិន្ទ្រិយ១​ ​កាយិន្ទ្រិយ១​ ​រមែង​កើតឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​ក៏​មាន​ ​ធម្មារម្មណ៍​ក៏​មាន​ ​អវិជ្ជា​ធាតុ​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​បុថុជ្ជន​ ​មិន​ចេះដឹង​ ​កាលបើ​វេទនា​ ​ដែល​កើតអំពី​អ​វិ​ជ្ជា​សម្ផ័​ស្ស​ ​ពាល់ត្រូវ​ហើយ​ ​តែង​យល់ឃើញ​ថា​ ​អាត្មាអញ​ ​មាន​ដូច្នេះ​ខ្លះ​ ​យល់ឃើញ​ថា​ ​នេះ​អាត្មាអញ​ ​ដូច្នេះ​ខ្លះ​ ​យល់ឃើញ​ថា​ ​អាត្មាអញ​នឹង​មាន​ ​ដូច្នេះ​ខ្លះ​ ​យល់ឃើញ​ថា​ ​អាត្មាអញ​ ​នឹង​មិន​មាន​ ​ដូច្នេះ​ខ្លះ​
​(​១​)​ ​អដ្ឋកថា​ពន្យល់​ថា​ ​ប្រកាន់​ដោយ​ប​បញ្ច​ធម៌​ ​៣យ៉ាង​ ​គឺ​ ​តណ្ហា​ ​មានះ​ ​ទិដ្ឋិ​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636849847122691932
ទៅកាន់ទំព័រ៖