ព្រះត្រៃបិដក ភាគ ៣៣
យល់ឃើញថា អាត្មាអញនឹងមានរូបដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះខ្លះ យល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឥន្ទ្រិយ ទាំង៥ តែងឋិតនៅ ក្នុងបុគ្គលនោះៗឯង ទុកជាឥន្ទ្រិយទាំងនោះ ឋិតនៅដោយប្រការដូច្នេះ ចំណែកអរិយសាវ័កអ្នកចេះដឹង រមែងលះបង់អវិជ្ជាចេញបាន វិជ្ជាក៏កើតឡើង ព្រោះវិនាសអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អរិយសាវ័កនោះ ក៏មិនបានយល់ឃើញថា អាត្មាអញ មាន ដូច្នេះផង មិនយល់ឃើញថា នេះអាត្មាអញ ដូច្នេះផង មិនយល់ឃើញថា អាត្មាអញនឹងមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមាន ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានរូប ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមិនមានសញ្ញា ដូច្នេះផង មិនយល់ឃើញថា អាត្មាអញ នឹងមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ដូច្នេះផង។
ID: 636849847340974417
ទៅកាន់ទំព័រ៖