ព្រះត្រៃបិដក ភាគ ៣៣

 ​[​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឧបាទានក្ខន្ធ​ទាំង៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ប្រកបដោយ​អាសវៈ​ ​ជា​បច្ច័យ​ ​នៃ​ឧបាទាន​។​ ​នេះ​ហៅថា​ ​រូ​បូ​បា​ទា​នក្ខន្ធ​ ​។​ ​វេទនា​ណាមួយ​។​បេ​។​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ប្រកបដោយ​អាសវៈ​ ​ជា​បច្ច័យ​ ​នៃ​ឧបាទាន​។​ ​នេះ​ហៅថា​ ​វេទ​នូ​បា​ទា​នក្ខន្ធ​ ​។​ ​សញ្ញា​ណាមួយ​។​បេ​។​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ប្រកបដោយ​អាសវៈ​ ​ជា​បច្ច័យ​នៃ​ឧបាទាន​។​ ​នេះ​ហៅថា​ ​សញ្ញូ​បា​ទា​នក្ខន្ធ​ ​។​ ​សង្ខារ​ណាមួយ​។​បេ​។​ ​ប្រកបដោយ​អាសវៈ​ ​ជា​បច្ច័យ​ ​នៃ​ឧបាទាន​។​ ​នេះ​ហៅថា​ ​សង្ខា​រូបា​ទា​នក្ខន្ធ​ ​។​ ​វិញ្ញាណ​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​។​បេ​។​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ប្រកបដោយ​អាសវៈ​ ​ជា​បច្ច័យ​ ​នៃ​ឧបាទាន​។​ ​នេះ​ហៅថា​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​ឧបាទានក្ខន្ធ៥​ ​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636849847737187079
ទៅកាន់ទំព័រ៖