ព្រះត្រៃបិដក ភាគ ៣៣

​មិន​ប្រកាន់​ថា​ ​វិញ្ញាណ​ ​គឺ​អញ​ ​វិញ្ញាណ​របស់​អាត្មាអញ​ទេ​ ​លុះ​វិញ្ញាណ​នោះ​ ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​មិនកើត​ឡើង​ ​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​វិញ្ញាណ​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅ​ឡើ់យ​។​ ​ម្នាល​គហបតី​ ​បុគ្គល​មាន​កាយ​រសាប់រសល់​ ​តែ​ចិត្ត​មិនបាន​រសាប់រសល់​ ​យ៉ាងនេះ​ឯង​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​ហើយ​ ​នកុ​លបិ​តា​គហបតី​ ​ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ ​បាន​ត្រេកអរ​ ​នឹង​ភាសិត​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​។​
 [​៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ ​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគម​ឈ្មោះ​ទេវ​ទ​ហៈ​ ​របស់​ពួក​សក្យៈ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ដែល​មានដំណើរ​ត្រូវ​ទៅ​បច្ឆា​ភូម​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ប្រាថ្នា​នឹង​ទៅកាន់​ជនបទ​ ​ឈ្មោះ​បច្ឆា​ភូម​ ​នឹង​សម្រេចការ​នៅ​អាស្រ័យ​ ​ក្នុង​បច្ឆា​ភូម​ជនបទ​។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636849825694446306
ទៅកាន់ទំព័រ៖