ព្រះត្រៃបិដក ភាគ ៣៣
[៩៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះ គហបតិបុត្ត ឈ្មោះសោណៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះគហបតិបុត្ត ឈ្មោះសោណៈ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មានរូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។ សមណៈ ឬព្រាហ្មណ៍ណាមួយ មានវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ
ID: 636849847960439848
ទៅកាន់ទំព័រ៖