ព្រះត្រៃបិដក ភាគ ៣៣
ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។ មានសញ្ញាមិនទៀង។ មានសង្ខារមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។ មានវិញ្ញាណមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តែយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី យល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី យល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការមិនឃើញនូវសេចក្តីពិត។
[៩៨] ម្នាលសោណៈ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មានរូបមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា មិនយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី មិនយល់ឃើញថា អាត្មាអញ ស្មើនឹងគេក្តី មិនយល់ឃើញថា អាត្មាអញ ថោកទាបជាងគេក្តី (ឯការមិនយល់ឃើញបែបនេះ) មិនមែនមកអំពីហេតុអ្វីដទៃឡើយ គឺមកអំពីការឃើញ នូវសេចក្តីពិត។ មានវេទនាមិនទៀង។ មានសញ្ញាមិនទៀង។ មានសង្ខារមិនទៀង។ មានវិញ្ញាណមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា មិនយល់ឃើញថា អាត្មាអញ ប្រសើរជាងគេក្តី
ID: 636849848231665362
ទៅកាន់ទំព័រ៖