ព្រះត្រៃបិដក ភាគ ៣៣

 ​[​១០០​]​ ​ម្នាល​សោ​ណៈ​ ​ព្រោះហេតុនោះ​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​រូប​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​រូប​ ​(​ប៉ុណ្ណោះ​ឯង​)​ ​បុគ្គល​គួរ​យល់ឃើញ​នូវ​រូប​នោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​ ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​វេទនា​ណាមួយ​។​ ​សញ្ញា​ណាមួយ​។​ ​សង្ខារ​ទាំងឡាយ​ណាមួយ​។​ ​វិញ្ញាណ​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នោះ​ ​គ្រាន់តែ​ជា​វិញ្ញាណ​ ​(​ប៉ុណ្ណោះ​ឯង​)​ ​គួរ​យល់ឃើញ​ ​នូវ​វិញ្ញាណ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​ ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​ម្នាល​សោ​ណៈ​ ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ផង​ ​នឿយណាយ​ ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​(​យ៉ាងនេះ​ហើយ​)​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​កាលបើ​ចិត្ត​ផុត​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636849848633528347
ទៅកាន់ទំព័រ៖