ព្រះត្រៃបិដក ភាគ ៣៣

​ស្រឡះ​ហើយ​ ​ការ​ដឹង​ ​ក៏​កើតឡើង​ថា​ ​អាត្មាអញ​ ​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​១០១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​សោ​ណ​គហបតិ​បុត្ត​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សោ​ណ​គហបតិ​បុត្ត​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សោ​ណៈ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិន​ស្គាល់​រូប​ ​មិន​ស្គាល់​ហេតុ​ ​ជាទី​កើតឡើង​ ​នៃ​រូប​ ​មិន​ស្គាល់​ទី​រលត់​រូប​ ​មិន​ស្គាល់​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​រូប​។​ ​មិន​ស្គាល់​វេទនា​ ​មិន​ស្គាល់​ហេតុ​ ​ជាទី​កើត​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636849848865191597
ទៅកាន់ទំព័រ៖