ព្រះត្រៃបិដក ភាគ ៣៣
ឡើង នៃវេទនា មិនស្គាល់ទីរលត់ នៃវេទនា មិនស្គាល់សេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ នៃវេទនា។ មិនស្គាល់សញ្ញា។បេ។ មិនស្គាល់សង្ខារ មិនស្គាល់ហេតុ ជាទីកើតឡើង នៃសង្ខារ មិនស្គាល់ទីរលត់ នៃសង្ខារ មិនស្គាល់សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។ មិនស្គាល់វិញ្ញាណ មិនស្គាល់ហេតុ ជាទីកើតឡើងនៃវិញ្ញាណ មិនស្គាល់ទីរលត់នៃវិញ្ញាណ មិនស្គាល់សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់នៃវិញ្ញាណ។ ម្នាលសោណៈ សមណៈឬព្រាហ្មណ៍ទាំងនុ៎ះ មិនរាប់ថាជាសមណៈ ក្នុងពួកសមណៈផង មិនរាប់ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មិនតែប៉ុណ្ណោះ សមណៈ ឬព្រាហ្មណ៍មានអាយុទាំងនោះឯង រមែងមិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះបានឡើយ។
ID: 636849849043721808
ទៅកាន់ទំព័រ៖